(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៣៧,៤៧១នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨០,២៣២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៩,១៩៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩៤,០៨៥នាក់
៤៖ អាយុ៥ឆ្នាំ ៤២៨,១១៤នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៨៥,៨៤០នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៤០៩,១៤៥នាក់, ដូសទី៤ចំនួន ៤,៧៣៧,៩១១នាក់ និងដូសទី៥ចំនួន ១,២០៣,៣៨៤នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕