(ភ្នំពេញ)៖ កម្ពុជា-បារាំង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍គោលបំណងរួមស្តីពី ការបង្កើតយន្ដការនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគី។
ការចុះហត្ថលេខាធ្វើឡើង នៅព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ ដោយលោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ តំណាងរដ្ឋមន្រ្ដីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា តំណាងរដ្ឋមន្ដ្រីនៃក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង។
យន្តការនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដែលកើតចេញពីចំណងមិត្តភាពជាយូរលុងរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងរវាងក្រសួងការបរទេសទាំងពីរក្នុងឋាន:ជាអ្នកសម្របសម្រួលថ្នាក់ជាតិ៕