(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញព្រះរាជក្រឹត្យមួយ ដំឡើងឋានៈដល់ទីប្រឹក្សារាជរដ្ឋាភិបាល ៥រូប ដោយមានឋានៈស្មើចាប់ពីអនុរដ្ឋលេខាធិការដល់រដ្ឋមន្ត្រី។

យោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បង្ហាញថា ទីប្រឹក្សារាជរដ្ឋាភិបាលទាំង ៥ រូបនោះរួមមាន៖

* លោក យឿន យឿត មានឋានៈស្មើ រដ្ឋមន្តី្រ,
* លោក ច័ន្ទ នារ៉ា មានឋានៈស្មើ រដ្ឋលេខាធិការ,
* លោក ទេព វាសនា មានឋានៈស្មើ រដ្ឋលេខាធិការ,
* លោក ទិត្យរ៉ាម៉ី មានឋានៈស្មើ អនុរដ្ឋលេខាធិការ
* និងលោក កុយ កិត្យានិម្មិត មានឋានៈស្មើ អនុរដ្ឋលេខាធិការ៕

សូមអានខ្លឹមសារលម្អិត នៃព្រះរាជក្រឹត្យខាងក្រោមនេះ៖