(កំពង់ឆ្នាំង)៖ ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ។

សិក្ខាសាលានេះ បានធ្វើឡើងក្រោមអធិបតីភាពលោក សាបូ អូហ្សាណូ និងលោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងលោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ជាច្រើនរូបទៀតផងដែរ។

លោក នៃ ចារី បានឱ្យដឹងថា សិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិ ស្ថាន និងធនធាធម្មជាតិខាងលើនេះ ធ្វើឡើងមានរយៈពេ ល០២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២ ៣ ដើម្បីផ្សព្វផ្សាយដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីឧទ្យានុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពា ក់ព័ន្ធ នៅក្នុងខេត្តកំពង់ឆ្នាំង។ ក្នុងគោលបំណងបញ្ជ្រាបចំណេះដឹង និងពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ ព្រ មទាំងផ្សព្វផ្សាយអំពីច្បាប់ពាក់ព័ន្ធនឹងការការពារគ្រប់គ្រ ង និងអភិរក្សបរិស្ថាន និងធនធានធម្មជាតិ និងដើម្បីផ្លា ស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមករវាងមន្ត្រីអនុវត្តច្បាប់ទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ គឺជាតួអង្គដ៏សំខាន់ក្នុងការចូលរួមសហការ និងការពារតំបន់ការពារធនធានធម្មជាតិ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ។

លោកបានបញ្ជាក់ទៀតថា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង មានតំបន់ការពារធម្មជាតិចំនួន ០៤កន្លែងគឺដែនជម្រកសត្វ ព្រៃភ្នំឱរ៉ាល់ តំបន់ការពារទេសភាពភ្នំក្រាំងដីមាស តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី-ភ្នំទូកមាស ដែលចាំបាច់ត្រូវការពារ និងអភិរក្សយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីជាឧត្តមប្រយោជន៍ចំពោះប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ។

លោក សាបូ អូហ្សាណូ ឲ្យដឹងផងដែរថា ការផ្ស ព្វផ្សាយច្បាប់ពាក់ព័ន្ធ នឹងវិស័យបរិស្ថាននិងធនធាធម្ម ជាតិ នាពេលនេះគឺជាកិច្ចការមួយ នៃទស្សនវិស័យរបស់ ក្រសួងបរិស្ថាន ក្នុងការការពារ ថែរក្សាធនធានធម្មជាតិ និងបរិស្ថានឲ្យកាន់តែប្រសើរឡើង ព្រមទាំងបង្កើននូវការយល់ដឹងទូលំទូលាយ អំពីច្បាប់ដែលអនុវត្តចំពោះតំបន់ការពារធម្មជាតិ ដែលជាប្រភពនៃសិទ្ធិ កាតព្វកិច្ច និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធទាំងអស់ និងការយ ល់ដឹងកាន់តែច្បាស់បន្ថែមទៀត អំពីសកម្មភាព ដែលត្រូវបានហាមឃាត់ និងចាត់ជាបទល្មើសនៅក្នុងតំបន់ការពារ ធម្មជាតិ។

លោកបានបន្ថែមថា ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ នៅក្នុងការបង្ក្រាបបទល្មើសពា ក់ព័ន្ធនឹងធនធានធម្មជាតិនៅក្នុងតំបន់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ សិក្ខាសាលានាថ្ងៃនេះ បានឆ្លុះបញ្ចាំងអំពីការខិតខំ និងយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការចូលរួមចំណែកក្នុងការសហការការពារទ្រព្យសម្បត្តិរដ្ឋ និងអភិរក្ស ធនធានធម្មជាតិ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ប្រកបដោយចីរភាព៕