(ភ្នំពេញ​)៖​ បុរសម្នាក់កំពុងស្វែងរកប្រពន្ធរបស់ខ្លួន​ ដោយបានបាត់ខ្លួនចេញពីក្រុងព្រះសីហនុ​ រហូតមកដល់ពេលនេះ​ មិនទាន់ស្វែងរកឃើញនៅឡើយទេ។

បុរសជាប្តី សុំឲ្យអង្គភាពព័ត៌មាន​ Fresh News ជួយផ្សព្វផ្សាយផង និងបានប្រាប់ថា​ ប្រពន្ធរបស់គាត់​មានឈ្មោះ​ ប៊ួយ​ សុខមាន​ អាយុ​៣២ឆ្នាំ​ មានស្រុកកំណើតនៅស្រុកពាមរក៍​ ខេត្តព្រៃវែង​ និងបានរស់នៅជាមួយគ្នានៅក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​។

លោកបានបន្តថា ប្រពន្ធរបស់គាត់បានសុំត្រឡប់មកផ្ទះនៅឯសង្កាត់ផ្សារថ្មី​ទី២ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ រួចក៏ទំនាក់ទំនងមិនបានរហូត​បាត់ដំណឹងតែម្តង។

ក្រោយមក​ បុរសរូបនេះ ក៏បានទាក់ទងទៅសមត្ថកិច្ចប៉ុស្តិ៍​ ដើម្បីជួយពិនិត្យមើល​ឯកសារស្នាក់នៅរបស់ប្រពន្ធរបស់គាត់​ តែនៅពេលដែលសមត្ថកិច្ចប៉ុស្តិ៍​ បានពិនិត្យរួចមក​ បានបញ្ជាក់ថា​ ស្ត្រីជាប្រពន្ធ បានផ្លាស់ប្តូរទីលំនៅទៅនៅឯខេត្តស្វាយរៀង​ រយៈពេល​១ខែជាងមកហើយ។

ក្រោយមក​ បុរសជាប្តីក៏បានទាក់ទងទៅកាន់សមត្ថកិច្ចនៅឯខេត្តស្វាយរៀងបន្តទៀត​ និងសួរនាំបងប្អូន ក៏នៅតែមិនឃើញ។ ប្រសិនបើបងប្អូន​ ប្រទះឃើញស្ត្រី​ ដែលមានភិនភាគដូច​ ឬស្រដៀងតាមរយៈការរៀបរាប់ និងរូបថត​ សូមមេត្តាផ្តល់ដំណឹងតាមរយៈលេខ​ ០១៧​ ៥៦០​ ៥៩០​ / ០៧៧​ ៧០៨​ ៥៨៦​ / ០៦៦​ ៣៩៧​ ៤៣៧៕