(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៤ករណី ក្នុងនោះ ករណីប្រើប្រាស់១ករណី, ជួញដូរ៩ករណី, ដាំដុះ១ករណី, ដឹកជញ្ជូនរក្សាទុក២ករណី និងបេីកបរក្រោមឥទ្ធិពល១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៦នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៨៩៩ករណី ឃាត់មនុស្ស២,១៧៩នាក់ (ស្រី១៥០នាក់)៕