(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានថ្លែងអំណរគុណក្រុមហ៊ុន ហុង ម៉េងជូ ខេមបូឌា អ៉ិនវេសមិនឯ.ក ដែលបានជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគម TYDA ព្រមទាំងបានចូលរួមចំណែកលើកស្ទួយអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចនៅកម្ពុជាឱ្យមានភាពល្អប្រសើរ រីកចម្រើនផងដែរ។

លោកស្រីបានបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នាសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងក្រុមហ៊ុន ហុង ម៉េងជូ ខេមបូឌា អ៉ិនវេសមិនឯ.ក គឺជាការចូលរួមជួយចំគោលដៅ ដើម្បីឱ្យសមាគមធ្វើសកម្មភាពមនុស្សធម៌ តាមរយៈការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមរាជធានីខេត្តនៅទូទាំងប្រទេស ហើយនេះក៏ជាបុណ្យកុសល ដែលបានមកពីទឹកចិត្តអំពើល្អរបស់យើងទាំងអស់គ្នា ក្នុងការជួយដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងក្រុមហ៊ុន ហុង ម៉េងជូ ខេមបូឌា អ៉ិនវេសមិនឯ.ក អនុស្សរណៈយោគយល់គ្នា ដែលក្រុមហ៊ុនបានឧបត្ថម្ភថវិកាចំនួន ១០០,០០០ ដុល្លារ ក្នុងមួយឆ្នាំក្នុងរយៈពេល៣ឆ្នាំ សរុប៣០០,០០០ដុល្លារ ដើម្បីធ្វើការរួមគ្នាលើសកម្មភាពមនុស្សមនុស្សធម៌ចុះជួយព្យាបាលប្រជាពលរដ្ឋដោយឥតថ្លៃនៅទូទាំងប្រទេស៕