(ភ្នំពេញ)៖ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានកំណត់យកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ខាងមុខនេះ ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤ ដោយពិនិត្យលើរបៀបវារៈចំនួន២។
នេះបើតាមយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
របៀបវារៈទាំងពីរនោះ រួមមាន៖
*១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
*២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត៕