(ភ្នំពេញ)៖ គិតត្រឹមម៉ោង៤៖០០នាទីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ Channel Telegram របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្ទុះឡើងដល់ចំនួន 402,666 នាក់ ដែលបានក្លាយជា Channel Telegram ដែលមានចំនួនជាងច្រើនជាងគេ ក្នុងចំណោមមេដឹកនាំ នៅលើពិភពលោក បន្ទាប់ពី Telegram ប្រធានាធិបតីអ៊ុយក្រែន។

Channel Telegram របស់សម្តេចតេជោ ហ៊ុន សែន បានស្ទុះកើនឡើងយ៉ាងខ្លាំងពីជាង៥ម៉ឺននាក់ រហូតដល់ជាង៤០ម៉ឺននាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយនឹងបន្តកើនឡើងជាបន្តទៀត។

យោងតាមគេហទំព័រ Medium របស់បរទេសបានឲ្យដឹងថា ប្រធានាធិបតី អ៊ុយក្រែន លោក zelenskiy មានចំនួនជិត១លាននាក់ ខាងក្រោមជា Channel Telegram របស់មេដឹកនាំចំនួន១០នៅលើពិភពលោក៖

១៖ ប្រធានាធិបតី អ៊ុយក្រែន @V_zelenskiy_official = 966,266
២៖ នាយករដ្ឋមន្រ្តីកម្ពុជា @spmhunsen = 402,666
៣៖ ប្រធានាធិបតី អូបេគីស្ថាន @Shmirziyoyev = 181,931
៤៖ ប្រធានាធិបតីតួកគី @RTErdogan = 172,998
៥៖ នាយករដ្ឋមន្រ្តី អេត្យូពី @AbiyamhedAliofficial = 110,111
៦៖ ប្រធានាធិបតី ម៉ិស៉ិកូ @presidenteAMLO = 81,624
៧៖ នាយករដ្ឋមន្រ្តី អ៊ុយក្រែន @Denys_Smyhal = 21,883
៨៖ ប្រធានាធិបតីបារាំង @macron = 20,436
៩៖ នាយករដ្ឋមន្រ្តីសឹង្ហបុរី @leehsienloong = 18,890
១០៖ ប្រធានាធិបតី ម៉ូដូវ៉ា @MaiaSanduMD = 14,463