(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៦ករណី ក្នុងនោះករណីប្រើប្រាស់៧ករណី, ដឹកជញ្ជូនរក្សាទុក៥ករណី និងជួញដូរ១៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៧នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ១,០១៦ករណី ឃាត់មនុស្ស ២,៤៥៧នាក់ (ស្រី១៧៤នាក់)៕