(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីសម្រេចស្ដីពីការផ្ដល់សុពលភាព និងការដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញ Fresh News ទទួលបាន។
គ.ជ.ប បានឲ្យដឹងថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ មានចំនួន ៩.៧១០.៦៥៥ នាក់ ស្មើនឹង ៨៩,២៨% លើចំនួនប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើង ក្នុងនោះស្រីមានចំនួន ៥,១៦១,៩០៩ នាក់ និងមានការិយាល័យបោះឆ្នោតចំនួន ២៣.៧៨៩ ការិយាល័យ៕
ខាងក្រោមនេះជាសេចក្តីសម្រេច៖