(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) បានជួបពិភាក្សាជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ដើម្បីស្វែងយល់អំពីសារៈសំខាន់ និងតួនាទីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងសង្គម ប្រជាធិបតេយ្យនៅកម្ពុជា។
ជំនួបពិភាក្សានេះបានធ្វើនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ភាគី គជប តំណាងដោយលោក ស៊ុំ ប៊ុនហុង អគ្គនាយក នៃអគ្គនាយកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ។ ក្នុងជំនួបនោះលោកបានបញ្ជាក់ពីប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា ព្រមទាំងរចនាសម្ព័ន្ធ និងការងារជាច្រើនទៀតពាក់ព័ន្ធនឹងការបោះឆ្នោត ជូនដល់ក្រុមយុវជន៕
សូមទស្សនាវីដេអូនដូចខាងក្រោម៖