(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អូអ៉ិណូ អ៉ីស៊ូហ្ស៉ី ឯកអគ្គរាជទូតសុឆន្ទៈជប៉ុនថ្មី ប្រចាំកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្ររាម៊។
នៅក្នុងកិច្ចពិភាក្សាគ្នានេះ ភាគីទាំង២ បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក និងការសិក្សាស្វែងយល់អំពីកិច្ចសហប្រតិបត្តិការ ការទំនាក់ទំនងដ៏មានសារៈសំខាន់ ដែលអាចនឹងសហការជាមួយគ្នានាពេលអនាគត។
ភាគីទាំង២ បានចាត់ទុកថា ការចូលសំចតនាវាកងស្វ័យការពារជើងទឹកជប៉ុននៅខែមីនា និងខែមេសា ឆ្នាំ២០២៣ខាងមុខ គោលបំណងដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពរឹងមាំយូរអង្វែង និងបង្កើនកិច្ចសហការឲ្យកាន់តែស៉ីជម្រៅ៕