(ភ្នំពេញ)៖ គណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាពប្រចាំកម្ពុជា (IWPG) នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលពីការអប់រំសន្តិភាព និងប្រកាសគណ:កម្មាធិការសន្តិភាពថ្មីសម្រាប់ឆ្នាំ២០២៣ ជាមួយនឹងការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ​ច្បាស់លាស់លើការងារសន្តិភាព និងការបញ្ឈប់ជម្លោះ និងសង្គ្រាម ជាមួយគោលបំណងចំបងរួមមាន៖ ការតស៊ូមតិជាមួយច្បាប់អន្តរជាតិដើម្បីសន្តិភាព, ការអប់រំសន្តិភាព និgការបណ្តុះសន្តិភាពពីកុមារភាពជាមួយការអភិវឌ្ឍន៍កុមារតូច។

ពិធីនេះដែរបានធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាពលោកស្រី ហួយ សុជីវណ្ណី​ ប្រធានគណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាពប្រចាំកម្ពុជា (IWPG) និងដោយមានការចូលរួមពីក្រុមប្រឹក្សាគណកម្មាធិការសន្តិភាព អ្នកដឹកនាំ និងអ្នកគាំទ្រការងារសន្តិភាពនៃគណ:កម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាពប្រចាំកម្ពុជា រួមទាំងសមាជិកជាច្រើនរូបទៀត។

លើកឡើងនាឱកាសនោះលោកស្រី ហួយ សុជីវណ្ណី បានឱ្យដឹងថា IWPG មានគ្រូបង្គោលជាច្រេីនរូប​ ដើម្បីចុះបង្កើនការងារអប់រំសន្តិភាព ការអភិវឌ្ឍកុមារតូច បណ្តុះបណ្តាលសន្តិភាពដល់កុមារ ដល់យុវជន លោកគ្រូ អ្នកគ្រូ ក្នុងសាលា ក្នុងសហគមន៍ ដើម្បីធ្វើយ៉ាងណាចូលរួមកាត់បន្ថយឱ្យបាននូវការប្រើអំពើហិង្សាក្នុងគ្រួសារ ហិង្សានានា កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ល្បែងពាលា ដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងគ្រួសារ ដល់សុខុមាលភាព ដល់ការអប់រំរបស់កូន និងរហូតដល់មានការបោះបង់ចោលសាលារៀន​ ចាគចោលផ្ទះ និងគ្រួសារ ក្លាយជាក្មេងពាលា។

លោកស្រី ហួយ សុជីវណ្ណី​ បានបន្ថែុមថា គណ:កម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាពប្រចាំកម្ពុជា បានសហការជាមួយគណ:កម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាពតំបន់ជាសកលទី១២ (Global Region 12) IWPG មានគណ:កម្មាធិការនារី ថ្នាក់ដឹកនាំនារីដោយធ្វើសកម្មភាពជាប្រចាំចំនួន២៥នាក់ ជាមួយក្រុមយុវជនជានារីចំនួន​ ១២នាក់ថែមទៀត​ ដេីម្បីចុះធ្វេីការនេះផងដែរ។

លោកស្រី​ ហួយ​ សុជីវណ្ណី​ បានបន្ថែុមថា​ ការជ្រេីសរេីស​គ្រូបង្គោលថ្មីៗបន្ថែមចំនួន១០នាក់ទៀតនេះ​ គឺដេីម្បីជួយធ្វេីការបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋក្នុងសហគមន៍​ ក្នុងបំណងសំខាន់ចង់ឲ្យគ្រួសារ​ និងសង្គម លុបបំបាត់ការរើសអើង និងប្រេីអំពើហិង្សាលើស្ត្រី កុមារពិសេសកុមារី ឲ្យស្ត្រីមានសិទ្ធិសម្រេច លើការងារក្នុងគ្រួសារ និងសង្គមបានស្មើគ្នាជាមួយបុរស។

លោកស្រីបានបន្ថែមថា​ កត្តាកេីតមានអំពេីហឹង្សាក្នុងគ្រួសារនេះគឺបានកេីតចេញតំបូងមកពីខ្វះការអប់យល់ដឹងពីសារ:សំខាន់នៃការអប់រំកូន ដែលឪពុកម្តាយ​ ខំចេញទៅប្រកបមុខរបរមកចិញ្ចឹមកូន តែឱពុកម្តាយ​ បែរជាភ្លេចពីការអប់រំកូន​ទៅវិញ​។ ឱពុកម្តាយគ្រប់រូបត្រូវតែគិតគូសកម្មភាពទាំងពីរនេះទាំងការប្រកបរបរចិញ្ចឹមគ្រួសារ​ និងការអប់រំកូន-ចៅ តាំងពីក្នុងពោះម្តាយ ដល់ទារក កុមារ និងបន្តអភិវឌ្ឍន៍រូបរាងកាយសតិបញ្ញារបស់កូន​ ដល់អាយុ​ ១៨ឆ្នាំទេីបពួកគេមានវ័យជាយុវជន មានចំណេះដឹង អាចទៅធ្វើការបាន​ និងមានការយល់ដឹងដោយខ្លួនឯងផងដែរ៕