(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៣ករណី ក្នុងនោះ ករណីប្រើប្រាស់៣ករណី, ដឹកជញ្ជូនរក្សាទុក៥ករណី, និងជួញដូរ៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣០នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៣២៤ករណី ឃាត់មនុស្ស៣១២៩នាក់ (ស្រី២០៤នាក់)៕