(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើន ត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី០៤ ខែមីនា ឆ្នាំ២០២៣ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាស៖ តុលាការផន្ទាទោស កឹម សុខា ចំនួន២៧ឆ្នាំ ព្រមទាំងដកហូតសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងដកហូតសិទ្ធិធ្វើនយោបាយ ប៉ុន្តែអនុញ្ញាតឲ្យនៅផ្ទះ មិនឲ្យទាក់ទងមនុស្សគ្រប់រូប លើកលែងតែក្រុមគ្រួសារ http://fna.asia/530363b

២៖ សម្តេចតេជោ ហ៊ុន សែន បដិសេធមិនទទួលយកការសុំទោសពី លោក សុន ឆ័យ ជុំវិញការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជាលួចសន្លឹកឆ្នោត http://fna.asia/14b7397

៣៖ ទីបំផុត ! មានបុគ្គលិក VOD ចំនួន២៨នាក់ បានដាក់ពាក្យស្នើសុំចូលក្របខណ្ឌរដ្ឋ http://fna.asia/b2896e3

៤៖ ក្រោយបទបញ្ជាសម្តេចតេជោ, មន្ត្រីរដ្ឋបាលព្រៃឈើ បានចាប់សត្វក្ងោកទាំង២០ក្បាល ពីសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ដឹកយកទៅប្រគល់ជូនម្ចាស់ដើមវិញ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង http://fna.asia/ad7567e

៥៖ ក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី ​បន្ទាប់ពីមានស្ត្រីម្នាក់ស្លាប់ក្រោយវះកាត់ http://fna.asia/7f4720d

៦៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកនយោបាយប្រឆាំង គោរពសិទ្ធិពលរដ្ឋក្នុងការធ្វើនយោបាយ ក្រោយក្រុមយុវជនងាកមកគាំទ្ររដ្ឋាភិបាល, ប្រយ័ត្នក្រុមយុវជនប្រតិកម្ម http://fna.asia/eb0ba0d

៧៖ លោក ម៉េង ហេង ចេញវិដេអូឃ្លីបប្រកាសបង្កើតអង្គការមាតាធម្មជាតិ ដើម្បីចូលរួមលើកស្ទួយវិស័យបរិស្ថាន ការពារសន្តិភាព និងការអភិវឌ្ឍ http://fna.asia/2cd473a

៨៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ សត្រូវធំបំផុតរបស់កម្ពុជា គឺសង្គ្រាម និងការបែកបាក់ជាតិ http://fna.asia/f11beab

៩៖ ប្រមុខការទូតកម្ពុជា៖ តួនាទីរបស់ចិន មានសារសំខាន់បំផុតសម្រាប់អនាគតនៃសង្គ្រាមនៅអ៊ុយក្រែន http://fna.asia/f766df4

១០៖ ស្ពានអាកាសលើកំណាត់ផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ ត្រូវដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្ន ដើម្បីសម្រួលការកកស្ទះចរាចរណ៍ http://fna.asia/0c12dfd