(ភ្នំពេញ)៖ លោក សុខ ឡិច អតីតចៅអធិការវត្តអង្គគីរី ហៅវត្តប្រឡាយ ស្ថិតនៅតំបន់អារ៉ែង បានអំពាវនាវឲ្យប្រជាជនខ្មែរ ពិសេសយុវជន ឈប់ចូលរួម និងឈប់ចាញ់ការបោកប្រាស់របស់ លោក អេឡិច (Alejandro Gonzalez Davidson) ជាជនបរទេសអេស្ប៉ាញ តទៅទៀត ដោយសារអាឡិចធ្វើសកម្មភាពដើម្បីប្រយោជន៍នយោបាយផ្ទាល់ខ្លួន។

អតីតចៅអធិការវត្តអង្គគីរី ដែលធ្លាប់ចូលរួមបង្កើតចលនាមាតាធម្មជាតិជាមួយអាឡិច ក៏បានអំពាវនាវឱ្យយុវជន ចូលរួមជាមួយអង្គការមាតាធម្មជាតិថ្មី ដែលស្របច្បាប់ ​បង្កើតឡើងដោយ លោក ម៉េង ហេង ដើម្បីធ្វើសកម្មភាពជួយដល់វិស័យបរិស្ថាន និងសង្គម៕

ខាងក្រោមនេះជាវីដែអូរបស់ អតីតចៅអធិការវត្តអង្គគីរី៖