(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដេីម្បីអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងលោកស្រី គឹម សុវណ្ណា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌបឹងកេងកង និងលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង។

ពិធីនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពី គណៈអភិបាលខណ្ឌ នាយក-នាយករងខណ្ឌ លោក-លោកស្រីចៅសង្កាត់ទាំង ០៧លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោក-លោកស្រីប្រធានការិយាល័យទាំង១១ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកប្រធានផ្សារទាំង ០២ និងមន្ត្រីរាជការចំណុះខណ្ឌ សង្កាត់ភូមិ នគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ប្រធានផ្សារអូឡាំពិក និងផ្សារបឹងកេងកង សរុបចំនួន ២៥០នាក់។

ក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ បានឧបម្ភត្ត ថវិកា ក្នុងម្នាក់ៗទទួលបាន ៤០០០០រៀល៕