(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកំពត បានចេញមកច្រានចោលចំពោះការចោទប្រកាន់ថា មិនបានពន្លឿនក្នុងការដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ ១ករណី។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។

ការច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីនៅវេលាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ មានគេហទំព័រ ព័ត៌មានមួយចំនួន បាន Live បន្តផ្ទាល់នៅមុខទីស្តីការក្រសួងយុត្តិធម៌ ដោយស្នើសុំកិច្ចអន្តរាគមន៍ពីលោក កើត រិទ្ធី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យតុលាការខេត្តកំពត ជួយពន្លឿនដោះស្រាយជូនក្រុមគ្រួសារពួកគាត់ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្តដឹកដីម៉ាក SCANIA និងរថយន្តម៉ាក LEXUS ក្នុងទិសដៅផ្ទុយគ្នា ដែលបណ្ដាលឱ្យជនរងគ្រោះឈ្មោះ ឈាង ផល្លា ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាម្តាយរបស់ពួកគាត់ បានស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់ ០២នាក់៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍៖