(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់បានចេញសេចក្ដីណែនាំពីកិច្ចការចាំបាច់មួយចំនួនក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ ទៅដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត អង្គភាពរដ្ឋ-ឯកជន រួមទាំងវត្តអារាម សាលារៀន រោងចក្រ សហគ្រាស មណ្ឌលកម្សាន្ត និងរមណីយដ្ឋាននានានៅទូទាំងខេត្ត។

ការណែនាំនេះគឺដើម្បីញ៉ាំងឱ្យពិធីបុណ្យប្រព្រឹត្តទៅបានយ៉ាងមហោឡារិក ផ្តល់ភាពសប្បាយរីករាយ ជាពិសេសរក្សាបាននូវប្រពៃណី ទំនៀមទម្លាប់ដ៏ថ្លៃថ្លា និងល្អប្រសើររបស់ជាតិប្រកបដោយភាពរុងរឿង ព្រមទាំងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។

ខាងក្រោមនេះជាខ្លឹមសារលម្អិតនៃសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់៖