(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើន ត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនឱ្យយកលុយ សម្រាប់ផ្សាយបន្តទៅក្រៅប្រទេស http://fna.asia/19f171e

២៖ តុលាការសម្រេចចេញដីកាបង្គាប់ឲ្យដោះលែងលោក យឹម ស៊ីណន ក្រោយចេញវិដេអូនិងធ្វើលិខិត សូមព្រះរាជទានទោសពីព្រះមហាក្សត្រ និងសូមទោសសម្តេចតេជោ ហ៊ុន សែន http://fna.asia/4f7495c

៣៖ លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកបំពេញទស្សនកិច្ចនៅកម្ពុជា http://fna.asia/50404b2

៤៖ លោក ហ៊ុន ម៉ាណែត ឱ្យសមត្ថកិច្ចចាប់ខ្លួនរាល់ជនយកឈ្មោះលោកទៅធ្វើរឿងខុសច្បាប់ http://fna.asia/8845c93

៥៖ សារព័ត៌មានក្រុមប្រឆាំង ទម្លាយរឿងបក្ខពួកនិយម ក្នុងគណបក្សភ្លើងទៀន ចំពោះការតែងតាំងប្រធានក្រុមការងារតាមបណ្តាខេត្តមួយចំនួន បណ្តាលឱ្យរង្គោះរង្គើផ្ទៃក្នុង (Video inside) http://fna.asia/f6f89a9

៦៖ ឯកសារចំនួន២ ទាក់ទងនឹង ការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ ត្រូវបានចុះហត្ថលេខា ក្រោយជំនួបនាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេស៊ី http://fna.asia/20adb3c

៧៖ សម្ដេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាត្រូវតែពង្រឹងសមត្ថភាពកងទ័ព ដើម្បីការពារសុខសន្តិភាព (Video inside) http://fna.asia/9b3e666

៨៖ អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការដកអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន ដែលប្រព្រឹត្តិខុសច្បាប់ បំពានក្រមសីលធម៌ធ្ងន់ធ្ងរ នឹងមិនប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅកម្ពុជាទេ http://fna.asia/cc9cb72

៩៖ សម្តេចតេជោ ហ៊ុន សែន ហាមមន្ត្រីចេញទៅក្រៅប្រទេស ចាប់ពីខែមិថុនា http://fna.asia/9c2c7ba

១០៖ បណ្ឌិត គិន ភា៖ គេត្រូវសម្លឹងមើលលទ្ធិប្រជាធិបតេយ្យឱ្យហួសពីប្រព័ន្ធនយោបាយ http://fna.asia/18c00df