(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ប្រគល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៥គ្រួសារ។

ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ខ្លាញ់១ដប សាប៊ូម្សៅ១កញ្ចប់ សាប៊ូដុំ៤ដុំ និងសារុង១ មុង១ ភួយ១ ក្រមា១។ លោក ហ៊ុន ម៉ាណែត បានឧបត្ថម្ភស័ង្កសីចំនួន៧០សន្លឹក និងអង្ករ៥០គីឡូក្រាម។

លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកម៉ាឡៃ និងសហការីបានជួយឧបត្ថម្ភដល់កងកម្លាំង ដែលបានចុះជួយធ្វើផ្ទះជូនប្រជាពលរដ្ឋ មានទឹកបរិសុទ្ធចំនួន៤កេស អឹម១០០ចំនួន៥០ដប និងកាហ្វេចំនួន៥០កែវ ទីតាំងដោយសារខ្យល់កន្ត្រាក់ ស្ថិតនៅក្នុងភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕