(កំពង់ចាម)៖​ ស្ថិតក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ បានខិតជិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះសម្តេចព្រះពោធិវ័ង្ស​ កិត្តិបណ្ឌិត​ អំ​ លីមហេង​ សម្ដេចព្រះសង្ឃនាយករង​ទី១​ នៃព្រះរាជាណាចក្រកម្ពុជា​ នាព្រឹកថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២៣នេះ​ បាននាំយកបច្ច័យបួន​ រួមទាំងទេយ្យទានមួយចំនួន​ និមន្តសួរសុខទុក្ខព្រះតេជគុណ​ ព្រះគ្រូសុគន្ធមុនី​ រស់​ ស៊ីម​ សិរីមង្គលោ​ ព្រះចៅអធិការ​វត្តសុគន្ធារាម​ ហៅវត្តទូរ៉ី​។

ព្រះគ្រូសុគន្ធមុនី​ រស់​ ស៊ីម​ សិរីមង្គលោ​ ព្រះចៅអធិការ​វត្តសុគន្ធារាម​ ហៅវត្តទូរ៉ី​​ ស្ថិតនៅ​ឃុំព្រែកពោធិ៍​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម​ បច្ចុប្បន្ននេះព្រះគ្រូសុគន្ធមុនី​ រស់​ ស៊ីម​ សិរីមង្គលោ​ មានព្រះជន្ម​ ៩២​ឆ្នាំ​ហេីយ។

មានសង្ឃដីកា​ នាឱកាសនោះសម្តេចព្រះពោធិវ័ង្ស​ កិត្តិបណ្ឌិត​ អំ​ លីមហេង​ ក៏ធ្វេីការសំណេះសំណាលសាកសួរសុខទុក្ខ​ និងបានប្រគេនពរដល់ព្រះគ្រូសុគន្ធមុនី​ រស់​ ស៊ីម​ សូមមាន​សុខភាពល្អបរិបូរណ៍​ អាយុយឺនយូរ​ បន្តទៅមុខទៀតផងដែរ។

នាឱកាសនោះដែរសម្តេចព្រះពោធិវ័ង្ស​ កិត្តិបណ្ឌិត​ បានប្រគេននូវបច្ច័យបួន​ រួមទាំងទេយ្យទានមួយចំនួន​ ចំពោះ​ព្រះគ្រូសុគន្ធមុនី​ រស់​ ស៊ីម​ និងបានជូននូវថវិកាដល់​លោកអាចារ្យ​ គណៈកម្មការ​ ពុទ្ធបរិស័ទ​ និង​ក្មេងស្នាក់នៅវត្តជាច្រេីននាក់ផងដែរ៕