(សៀមរាប)៖ ក្រុមការងារបក្សប្រជាជនកម្ពុជាបានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សសង្កាត់ស្លក្រាមចំនួន៣២០នាក់ ដែលបានផ្លាស់ទីលំនៅទៅតំបន់អភិវឌ្ឍន៍រុនតាឯកថ្មី។

ពិធីនេះធ្វើឡើងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ដឹកនាំដោយលោក សឹង្ហ សំរឹទ្ធិ តំណាងលោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្លក្រាម លោកស្រី កុយ ពិសាល ប្រធានគណៈចាត់តាំងបក្សក្រុងសៀមរាប លោក ខៀវ សត ប្រធានគណបក្សសង្កាត់ស្លក្រាម លោក ភួង ឆាំងកា ប្រធានក្រុមការងារចុះមូលដ្ឋានភូមិមណ្ឌល៣ និងលោក ស្រាន់ សុខរុំ ប្រធានក្រុមការងារចុះមូលដ្ឋានភូមិទ្រាំង។

ក្នុងឱកាសនោះផងដែរក៏បានឧបត្ដមដល់សមាជិកសមាជិកចូលរួមចំនួន៣២០នាក់ ដោយក្នុងមួយនាក់ៗទទួលបាន សារុងចំនួន១ និងថវិកាចំនួន៥,០០០រៀល។

សូមជម្រាបថា រាជរដ្ឋាភិបាលបានផ្ដល់ដីលំនៅដ្ឋាននៅភូមិរុនតាឯក សម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ពីតំបន់អង្គរ៕