(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៨២,២១៩នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩០,៣៣២នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៤៥១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០២,៨៧១នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,៤៨៤នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០៣,១៩១នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦២១,៨៨៣នាក់, ដូសទី៤ចំនួន ៥,១៦៦,១៩៨នាក់, ដូសទី៥ចំនួន ១,៨០៥,៥១៧នាក់ និងដូសទី៦ចំនួន ៣៤៥,១៨២នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕