(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាស្តីពីបរធនបាលកិច្ច៖ យន្តការប្រតិបត្តិការ និងវាក្យសព្ទគន្លឹះ ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច។

កម្មវិធីសិក្ខាសាលានេះត្រូវបានរៀបចំឡើងនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មាននិងបញ្រ្ជាបការយល់ដឹងអំពីវិស័យបរធនបាលកិច្ចដល់អ្នកសារព័ត៌មានដែលបម្រើការងារនៅស្ថានីយ៍ទូរទស្សន៍ ស្ថានីយវិទ្យុ និងអង្គភាពសារព័ត៌មាននានា និងនិស្សិតថ្នាក់ឧត្ដមសិក្សា។

កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ, អ្នកសារព័ត៌មាននិងអង្គភាពសារព័ត៌មាន, សាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា និងវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ៕