(បន្ទាយមានជ័យ)៖ ជនរងគ្រោះម្នាក់ត្រូវបានខ្មាន់កាំភ្លើងពីរនាក់ ជិះម៉ូតូ១គ្រឿង បាញ់ពីក្រោយខ្នងចំនួន២គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកព្រលឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ នៅក្បែររោងចក្រឌីស ស្ថិតភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះអាយុជាង២០ឆ្នាំ ដែលរងរបួសធ្ងន់ត្រូវពីក្រោយខ្នង ត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះដែលត្រូវបានជនសង្ស័យបាញ់នេះ គឺគ្រាប់កង់ដែលជនសង្ស័យបានប្រើប្រាស់កាំភ្លើងកែច្នៃ៕