(ភ្នំពេញ)៖ លោក ស៉ិន នីនី អតីតអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាអតីតអគ្គលេខាធិការក្រសួងកសិកម្ម បានទទួលមរណភាព នៅរសៀលថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

សពលោក ស៉ិន នីនី កំពុងតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីជាតិ នៅផ្ទះលេខ៨១A ផ្លូវលេខ ៤៥០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សេចក្តីដូចបានជម្រាបជូនខាងលើ ចាត់ទុកជាសេចក្តីអញ្ជើញញាតិមិត្តជិតឆ្ងាយនៃសព មេត្តាជ្រាប និងគោរពអញ្ជើញចូលរួមពិធីបុណ្យសព តាមការគួរ៕