(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារកំពុងមានទុក្ខជាទម្ងន់ ដោយលោកស្រី គិត ហុងមៀន បងស្រីបង្កើតជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់អ្នកឧកញ៉ា បានទទួលមរណភាព ក្នុងជុន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។

ពិធីបូជាសពរបស់អ្នកស្រី គិត ហុងមៀន នឹងត្រូវរៀបចំតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅទីបូជាសព Norwood Park Crematorium វេលាម៉ោង១១ព្រឹក ម៉ោងនៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។

សេចក្តីដូចបានជម្រាបជូនខាងលើ អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ សូមគោរពអញ្ជើញសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី បងប្អូន និងមិត្តភក្តិជិតឆ្ងាយ មេត្តាជ្រាប និងចូលរួមពិធីបូជាសពតាមការគួរ។

ការអញ្ជើញចូលរួមក្នុងពិធីនេះ ជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ចំពោះគ្រួសាររបស់អ្នកឧកញ៉ា គិត ម៉េង និងដើម្បីចាប់មគ្គផល និងអនុមោទនាទទួលបានអានិសង្ស តាមកម្លាំងសទ្ធាជ្រះថ្លា៕