(ភ្នំពេញ)៖ ធនាគារកាណាឌីយ៉ា តាមរយៈមេធាវីរបស់ខ្លួនចំនួន៤នាក់ បានដាក់ពាក្យបណ្ដឹងបុគ្គល ដេវិដ ឆាណាយវ៉ា ទៅនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ នេះបើតាមពាក្យបណ្ដឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

យោងតាមពាក្យបណ្ដឹង បានឲ្យដឹងថា ក្រុមមេធាវី នៃធនាគារកាណាឌីយ៉ា សុំប្ដឹងលើឈ្មោះ ដេវិដ ឆាណាយវ៉ា អាសយដ្ឋានផ្ទះលេខ១២៦ អឺ២ ផ្លូវសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ, ពីបទ៖ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ពីបទ៖ ញុះញង់ឲ្យមានការរើសអើង, និងបទ៖ កុបកម្មដោយញុះញង់ដោយផ្ទាល់ឲ្យមានការប្រមូលផ្ដុំកុបករ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៣០៥ , មាត្រា៤៥៧, មាត្រា៤៩៤ , មាត្រា៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តនៅលើដីកម្មសិទ្ធិរបស់កូនក្តី ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ខាងក្រោមនេះ ជាពាក្យបណ្ដឹង របស់ធនាគារកាណាឌីយ៉ា៖