(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចេញសារាចរណែនាំ ស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍-បដិសណ្ឋារកិច្ចល្អ ដើម្បីអបអរការរៀបចំព្រឹត្តិការណ៍កីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games)។

ការណែនាំនោះគឺផ្ដោតលើ៖ ការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យ, ការបន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី, ពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចល្អ, បញ្ជីរាយនាមសេវាកម្ម និងការកំណត់តម្លៃសេវាកម្ម, ការគ្រប់គ្រងសំណល់ បង្គន់អនាម័យ, ការដឹកជញ្ជូនភ្ញៀវទេសចរ, ការណែនាំបន្ថែមចំពោះរមណីយដ្ឋានទេសចរណ៍ និងនៅតាមគោលដៅទេសចរណ៍ ក៏ដូចជាតម្លៃសេវាកម្មជាដើម៕