(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលជាគ្រួសារទទួលរងហានិភ័យក្នុងអំឡុងពេលរងសម្ពាធអតិផរណា ដែលបានសម្ភាសជាប់ជុំទី២ ចំនួន ៦,៩៥៤គ្រួសារ ទទួលបានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល មានលទ្ធភាពបានទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខែ្មរផងដែរ។

ដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃជូនដល់ប្រជាជន ក្នុងរាជធានីភ្នំពេញ ដែលជាគ្រួសារទទួលរងនូវហានិភ័យ ក្នុងអំឡុងពេលរងសម្ពាធអតិផរណា ក្នុងប្រទេសកម្ពុជា ដោយឡែកក្នុងនាមគ្រួសារទទួលរងហានិភ័យ អំឡុងពេលមានសម្ពាធអតិផរណាទាំងជុំទី១ និងជុំទី២ ចំនួន ២១,១៤៨គ្រួសារ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាអគ្គមគ្គទេសដឹកនាំដ៏ឆ្នើម ប្រកបដោយគតិបណ្ឌិត ដែលតែងយកចិត្តទុកដាក់ ជួយអន្តរាគមន៍ទាន់ពេលវេលា តាមរយៈការផ្តល់កម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលបាននឹងកំពុងទទួលផលនាពេលបច្ចុប្បន្ន ដើម្បីជួយសម្រួល និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជន និងផ្តល់នូវភាពងាយស្រួលដល់អ្នកទទួលផល អាចអញ្ជើញទៅដកសាច់ប្រាក់នៅគ្រប់តាមបញ្ចរវីង ដោយភ្ជាប់ទៅជាមួយនៅឯកសារពាក់ព័ន្ធមួយចំនួន ដែលជាអំណះអំណាងសម្រាប់ទទួលបានសាច់ប្រាក់។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ក្នុងនាមបានគ្រួសារអ្នកទទួលផល (ទទួលថវិកា) ដែលបានសម្ភាសជាប់ «ជុំទី២» មានចំនួន ៦,៩៥៤គ្រួសារ សូមលំអោនកាយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ាបី ហ៊ុនសែន ដែលបានដាក់ចេញនូវកម្មវិធីជំនួយសង្គម សម្រាប់ជួយដល់ប្រជាជននៅទូទាំងប្រទេសក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជន តាមរយៈ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ រងហានិភ័យដោយសម្ពាធអតិផរណា» ដែលកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ត្រូវបានផ្ដល់ជូនដល់គ្រួសារ និងសមាជិកអ្នកទទួលផលនូវថវិកា ជាកញ្ចប់គ្រួសារដែលបានសម្ភាសជាប់ ហើយអាចអញ្ជើញទៅដកសាច់ប្រាក់នៅគ្រប់តាមបញ្ចរវីង ដោយភ្ជាប់ទៅជាមួយនៅឯកសារពាក់ព័ន្ធមួយចំនួន ដែលជាអំណះអំណាងសម្រាប់ទទួលបានសាច់ប្រាក់។

ដើម្បីជួយសម្រួល និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជន និងផ្តល់នូវភាពងាយស្រួលដល់អ្នកទទួលផលអាចអញ្ជើញទៅដកសាច់ប្រាក់នៅគ្រប់តាមបញ្ចរវីងនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរពាក់ព័ន្ធ ក៏ដូចមន្ទីរសង្គមកិច្ច ដែលលោក មុំ ចាន់ដានី ជាប្រធានមន្ទីរ ចុះជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា កម្មវិធីបានចាប់ដំណើរការបើកផ្ដល់ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ (លើកទី២) នៅទូទាំងប្រទេស ក្នុងនោះសម្រាប់ក្របខ័ណ្ឌរាជធានីភ្នំពេញ គ្រួសារអ្នកទទួលផល បានអញ្ជើញទៅដកសាច់ប្រាក់ប្រមាណជាង ៨៣% នៃចំនួនគ្រួសារ ដែលបានសម្ភាសន៍ជាប់លើកទី២៕