(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោកស្រី លីម ដារ៉ែន រួមជាមួយ ថ្នាក់ដឹកនាំស្នងការរងខេត្ត និងនាយ នាយរងនគរបាល ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ បានជួបជុំគ្នានៅបរិវេណវត្តអូរត្រេះ ស្ថិតក្នុង ភូមិ៦ សង្កាត់លេខ៤ ដើម្បីចូលរួមកម្មវិធីនាំយកទ័យទាន ដោយបានរៀបចំថ្វាយផ្កាភ្ញីចំពោះព្រះរតនត្រ័យ និងនមស្សការ សមាទានសីល ប្រគេនបច្ច័យព្រះសង្ឃ ឧទ្ទិសកុសលជូន ដល់បុព្វការីជន ញាតិកាទាំង៧សណ្តាន និងនាយ នាយរង ពលនគរបាល ដែលបានពលី និងបានចែកឋានទៅលោកខាងមុខ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខនេះ លោកឧត្តមសេនីយ៍ស្នងការ និងលោកស្រី បាននាំយកនូវទេយ្យទានទៅប្រគេនព្រះសង្ឃ រួមមាន៖ អង្គរ ចំនួន៥០០គីឡូក្រាម, មី ចំនួន២កេសធំ, ទឹកក្រូច ចំនួន២៥កេស, ទឹកសុទ្ធ ចំនួន២០កេស, ទឹកត្រី១០យួ, ទឹកសុីអុីវ ១០យួ, ត្រីខ ចំនួន១កេសធំ, ទឹកដោះគោខាប់ចំនួន២កេស ស្លាដកចំនួន៨ ប្រគេនបច្ច័យកសាងដែលបានរៃអង្គាសពីពុទ្ធបរិស័ទ ដល់ព្រះចៅអធិការនូវបច្ច័យ ៣,០៤០,០០០រៀល និង៩៤០ដុល្លារ, ប្រគេនព្រះសង្ឃ ចំនួន០៤អង្គ (០១អង្គបច្ច័យ ១០០,០០០រៀល), ជូនគណៈកម្មាការ និងអាចារ្យវត្ត ១នាក់ ក្នុងម្នាក់ថវិកា២០ដុល្លារ និងជូនយាយជី តាជី សេនាជន និងកម្លាំងប្រដាប់អាវុធ ចំនួន៦០នាក់ ក្នុងម្នាក់ថវិកាម្នាក់ៗ ២០,០០០រៀល សរុប១,២០០,០០០រៀល។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានធ្វើការសំណេះសំណាលជាមួយ តាជី យាយជី ពុទ្ធបរិស័ទចំណុះជើងវត្ត ដោយក្តីសោមនស្ស និងជ្រះថ្លាំដ៏ក្រៃលែងផងដែរ៕