(ភ្នំពេញ)៖ ក្រុមយុវជន តាមរយៈវីដេអូ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ បានស្នើដល់បណ្តាជនបរទេស ឬម្ចាស់ជំនួយបរទេស កុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា រឿងអតីតកម្មករណាហ្កាវើលដ៍ធ្វើបាតុកម្ម ព្រោះជារឿងនយោបាយ។ ការធ្វើបាតុកម្មដោយអតីតកម្មករណាហ្គាវើលដ៍ មានហេតុផលនយោបាយនៅពីក្រោយ ដោយអ្នកនយោបាយមួយចំនួនតូច។

ក្រុមយុវជនទាំងនេះ បានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងជាយុវជនសូមអំពាវនាវដល់បណ្តាជនបរទេស ឬក៏ម្ចាស់ជំនួយបរទេស សូមកុំលូកដៃក្នុងប្រទេសកម្ពុជា។ ពួកយើងជាយុវជន ក៏យើងត្រូវតែរួមគ្នាតបត និងទប់ស្កាត់វិច្ឆេទកម្មនយោបាយណាមួយ ក៏ដូចជារួមគ្នាកម្ចាត់នយោបាយខ្មៅកខ្វក់ ចេញពីប្រទេសកម្ពុជា ដោយសារតែពួកយើងបានដឹង និងបានយល់ពីរឿងទាំងអស់នេះ»

ក្រុមយុវជន ក៏ប្រកាសចាប់ផ្តើមធ្វើចលនាប្រឆាំង នឹងនយោបាយខ្មៅកខ្វក់ចេញពីកម្ពុជាផងដែរ ហើយថែមទាំងស្នើដល់បាតុកម្ម យកពេលវេលាធ្វើបាតុកម្ម មកសហការជាមួយរាជរដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយល្អៗពិតប្រាកដ សម្រាប់ជនរងគ្រោះ៕