(ភ្នំពេញ)៖ ប្រជាពលរដ្ឋរាប់រយនាក់ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បានសម្រុកនាំគ្នា ទៅយកសំបុត្រទស្សនាបាល់ទាត់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសផ្ដល់សំបុត្រចំនួន ៥០០សំបុត្របន្ថែម ក្រោយពីប្រមូលបានសំបុត្រពីគ្រប់ទីតាំង។

រំលឹកថា ឆ្លងកាត់១ប្រកួតបើកឆាក នៃវិញ្ញាសាបាល់ទាត់បុរស ទាំងពូល A, B នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ មានតែក្រុមជម្រើសជាតិ U-22 កម្ពុជា ក្លាយជាក្រុមរកបានគ្រាប់ស៊ុតបញ្ចូលទីច្រើនជាងគេ ដែលធ្វើបានទៅលើកក្រុមទីម័រខាងកើត ៤-០ ស្ថិតក្នុងពូល A ឡើងឈរកំពូលតារាងបណ្តោះអាសន្នផងដែរ៕