(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១២ករណី ក្នុងនោះ ករណីដឹកជញ្ជូនរក្សាទុក៥ករណី, ជួញដូរ៥ករណី និងប្រេីប្រាស់២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣១នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២,៣៥៧ករណី ឃាត់មនុស្ស៥,៦០៣នាក់ (ស្រី៣៦៣នាក់)៕