(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក ដាឡុប ធារី ប្រធានអង្គការពុទ្ធសាសនិកពិភពលោក (WFB) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ ជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្ដិភាព។

លោក ដាឡុប ធារី ប្រធានអង្គការពុទ្ធសាសនិកពិភពលោក (WFB) នាព្រឹកមិញនេះ ក៏បានអញ្ជើញចូលរួមក្នុងពិធីផ្តល់គោរមងារ «ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhist – The WFB» និង «បណ្ឌិតកិតិ្តយសផ្នែកមនុស្សសាស្រ្ត» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងពិធីប្រគល់គោរមងារជា «ទីប្រឹក្សាជាន់ខ្ពស់» នៃអង្គការពុទ្ធសាសនិកពិភពលោក (WFB) ជូននាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែតផងដែរ៕