(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ម៉ាយែលឌី អាន់ស្យារូឡា អភិបាលខេត្តស៊ូម៉ាត្រាខាងលិច នៃប្រទេសឥណ្ឌូនេស៉ី ក្នុងឱកាសដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ ជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្ដិភាព។

លោក ម៉ាយែលឌី អាន់ស្យារូឡា អភិបាលខេត្តស៊ូម៉ាត្រាខាងលិច នៃប្រទេសឥណ្ឌូនេស៉ី នាព្រឹកមិញនេះ ក៏បានអញ្ជើញចូលរួមក្នុងពិធីគោរមងារ «ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhist – The WFB» និង «បណ្ឌិតកិតិ្តយសផ្នែកមនុស្សសាស្រ្ត» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងពិធីប្រគល់គោរមងារជា «ទីប្រឹក្សាជាន់ខ្ពស់» នៃអង្គការពុទ្ធសាសនិកពិភពលោក (WFB) ជូននាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែតផងដែរ៕