(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានរៀបចំផ្សាយបន្តផ្ទាល់កីឡាគ្រប់ប្រភេទក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១-១៧ ខែឧសភាវេលាម៉ោង១៨៖០០ល្ងាចតទៅ នៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្ត។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីតាំងដែលនឹងត្រូវរៀបចំបញ្ចាំងស្លាយរួមមាន៖

ទី១៖ ក្រុងបានលុង មានទីតាំងផ្សាយផ្ទាល់ចំនួន១កន្លែង នៅខាងជើងរង្វង់មូលនាគព័ន្ធ
ទី២៖ ស្រុកបរកែវ មានទីតាំងផ្សាយបន្តផ្ទាល់ចំនួន១កន្លែង នៅក្នុងបរិវេណសាលាស្រុក
ទី៣៖ ស្រុកអណ្តូងមាស មានទីតាំងផ្សាយបន្តផ្ទាល់ចំនួន១កន្លែង នៅក្នុងបរិវេណវត្តអណ្តូងមាស
ទី៤៖ ស្រុកកូនមុំ មានទីតាំងផ្សាយបន្តផ្ទាល់ចំនួន១កន្លែង នៅក្នុងបរិវេណសាលាស្រុកកូនមុំ
ទី៥៖ ស្រុកអូរយ៉ាដាវ មានទីតាំងផ្សាយបន្តផ្ទាល់ចំនួន១កន្លែង នៅក្នុងបរិវេណសាលាស្រុក
ទី៦៖ ស្រុកវ៉ឺនសៃ មានទីតាំងផ្សាយបន្តផ្ទាល់ចំនួន១កន្លែង នៅក្នុងបរិវេណកំពង់ចម្លងវ៉ើនសៃ។

អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្តរតនគិរីសង្ឃឹមយ៉ាងជឿជាក់ថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ អន្តរជាតិទាំងអស់នឹងចូលរួមទស្សនាការផ្សាយបន្តផ្ទាល់នៅតាមទីតាំងដូចបានបញ្ជាក់ជូនខាងលើឱ្យបានច្រើនកុះករ និងអធិកអធម៕