(ភ្នំពេញ)៖ លោក ម៉ៅ ស៊ីថា ប្រធានបណ្តាញយុវជនខ្មែរមហានគរ និងជាបណ្តុំអង្គការសង្គមស៊ីវិល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញវីដេអូ ប្រាប់បាតុករណាហ្គាវើលដ៍ កុំចាញ់មនោគមន៍វិជ្ជាកខ្វក់របស់ក្រុមប្រឆាំង និងកុំត្រេកអរជាមួយនឹងជំនួយបន្តិចបន្តួចរបស់បរទេស រហូតធ្វើឱ្យខ្មែរបែកបាក់សាមគ្គីគ្នា

លោកបានស្នើឱ្យអ្នកធ្វើបាតុកម្មនៅណាហ្គាវើលដ៍ សហការជាមួយរាជរដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយល្អៗ សម្រាប់ភាគីពាក់ព័ន្ធ ហើយត្រូវរួមគ្នាកម្ចាត់នូវមនោគមន៍វិជ្ជាខ្មៅកខ្វក់ចេញពីប្រទេសកម្ពុជា និងងៀកមករួមចំណែកអភិវឌ្ឍប្រទេសជាតិរបស់យើងវិញ។ សូមបងប្អូនដែលធ្វើបាតុកម្ម កុំត្រេកអរជាមួយនឹងជំនួយបន្តិចបន្តួចពីបរទេស ធ្វើឱ្យខ្មែរបែកបាក់សាមគ្គីគ្នា រហូតដល់មិនអាចនិយាយចរចាគ្នាបាន។

បណ្តាញយុវជនខ្មែរមហានគរ មិនគាំទ្រចំពោះជំនួយណាមួយពី NGO ក៏ដូចជាជំនួយបរទេសដើម្បីឱ្យខ្មែរបែកបាក់ផ្ទៃក្នុង ធ្វើឱ្យខ្មែរស្អប់គ្នា ដោយសារចាញ់មនោគមន៍វិជ្ជារបស់គណបក្សប្រឆាំងមួយចំនួន ក៏ដូចជាមនោគមន៍វិជ្ជារបស់ទណ្ឌិតមួយចំនួន ដែលរត់ចោលស្រុកឡើយ៕

ខាងក្រោមនេះជាវីដេអូរបស់ លោក ម៉ៅ ស៊ីថា ប្រធានបណ្តាញយុវជនខ្មែរមហានគរ និងជាបណ្តុំអង្គការសង្គមស៊ីវិល៖