(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៩ករណី ក្នុងនោះ ករណីដឹកជញ្ជូនរក្សាទុក៤ករណី, ជួញដូរ៨ករណី និងប្រេីប្រាស់៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៩នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២,៤៩៧ករណី ឃាត់មនុស្ស៥,៩៥១នាក់ (ស្រី៣៨៤នាក់)៕