(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន កោតសរសើរកីឡាការិនី ខាន់ ចេសា ដែលឈ្នះមេដាយមាសស៊ីហ្គេម ជាមួយកាយវិការប្រកបដោយសីលធម៌ និងគុណធម៌ ចំពោះគូប្រកួត

២៖ នាយឧត្តមសេនីយ៍ សៅ សុខា គោរពតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ដោយបន្ដធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

៣៖ ទេសរដ្ឋមន្ដ្រីសិង្ហបុរី៖ សម្តេចតេជោ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមយ៉ាងអស្ចារ្យ

៤៖ នាយករដ្ឋមន្ត្រីជប៉ុន ប្រាប់ប្រជាជនកូរ៉េខាងត្បូងថា បេះដូងរបស់លោកឈឺចាប់ ពេលនឹកដល់សម័យអាណានិគម

៥៖ សីតុណ្ហភាពក្នុងខេត្តមួយ ស្ថិតភាគខាងជើងប្រទេសវៀតណាម ឡើងដល់ ៤៤.១អង្សាសេ

៦៖ លោក គៀន ពន្លក បកស្រាយអំពីមូលហេតុដែលសមាជិកក្រុមប្រឆាំង ចូលរួមជាមួយរាជរដ្ឋាភិបាល ដូចទឹកបាក់ទំនប់

៧៖ រដ្ឋមន្រ្តីការបរទេសចិន ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ

៨៖ ប្រធានសមាគមសប្បុរសធម៌ខ្មែរក្រោម៖ ការចាកចេញរបស់សមាជិកបក្សប្រឆាំង ហើយចូលរួមជាមួយបក្សប្រជាជន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ, ទោះ ៥អាណត្តិ ឬ១០អាណត្តិទៀត បក្សប្រឆាំងគ្មានវាសនាដឹកនាំប្រទេសទេ

៩៖ រដ្ឋមន្រ្តីអប់រំប្រទេសស៊ែប៊ី សុខចិត្តលាលែងពីតំណែង ក្រោយកើតមានករណីបាញ់ប្រហារនៅសាលារៀន

១០៖ យានអវកាសអាថ៌កំបាំងមួយរបស់ចិន ទើបត្រឡប់ចុះមកដល់ផ្ទៃផែនដីវិញ ក្រោយចំណាយពេល២៧៦ថ្ងៃ ក្នុងទីអវកាស

១១៖ រដ្ឋមន្រ្តីការបរទេសចិន៖ វាជារឿងចាំបាច់ក្នុងការធ្វើឱ្យទំនាក់ទំនងចិន-អាមេរិក មានស្ថិរភាពឡើងវិញ

១២៖ លោក ស៉ី ជិនពីង នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលចិន-អាស៉ីកណ្តាល ដំបូងបំផុត នៅសប្តាហ៍ក្រោយ

១៣៖ ការចំណាយលើវិស័យការពារជាតិរបស់នូវែលសេឡង់ នឹងកើនឡើងប្រហែល ៤៧២លានដុល្លារ

១៤៖ លោក គីស៉ិដា ជួបក្រុមសមាជិកសភា និងមេដឹកនាំធុរកិច្ច នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចក្នុងប្រទេសកូរ៉េខាងត្បូង

១៥៖ យានអវកាសដឹកទំនិញ និងរ៉ុក្កែតដឹកជញ្ជូន Long March-7 Y7 ត្រូវបានដឹកជញ្ជូនទៅដល់ទីតាំងបាញ់បង្ហោះ នឹងជ្រើសរើសពេលវេលាសមស្របនាពេលខាងមុខដើម្បីបាញ់បង្ហោះ

១៦៖ ប្រធានាធិបតីឥណ្ឌូណេស៉ី ថ្កោលទោសការវាយប្រហារលើក្រុមមន្រ្តីអាស៊ាន ដែលស្ថិតក្នុងបេសកកម្មផ្តល់ជំនួយ នៅប្រទេសមីយ៉ាន់ម៉ា

១៧៖ ប្រតិបត្តិការល្បាតរួមគ្នារវាងហ្វីលីពីននិងអាមេរិក នៅតំបន់សមុទ្រចិនខាងត្បូង អាចនឹងចាប់ផ្តើមនៅប៉ុន្មានខែខាងមុខ

- ព័ត៌មាន Fresh News Plus

១៖ Samsung Galaxy S23 នឹងចេញមកជាមួយពណ៌ថ្មីសន្លាង និងមិនធ្លាប់មាន

២៖ Meta ជួលកំពូលវិស្វករមកពី Graphcore ដើម្បីជំរុញដំណើរការ AI ឱ្យកាន់តែរហ័ស

៣៖ តារាស្រី Amber Heard អាចលាឈប់ពីការសម្តែងនៅហូលីវូដ បន្ទាប់ពីធ្វើឲ្យហ្វេនមានការខឹងសម្បារ និងចាញ់ក្តីអតីតស្វាមី Johnny Depp