(កំពង់ឆ្នាំង)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រាប់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង តាមដានជំងឺស្ត្រីមេម៉ាយមានកូនស្រី៣នាក់ ដែលជីវភាពក្រីក្រ ថាតើមានកើតជំងឺមហារីក ឬអត់។

តាមរយៈបណ្តាញ Fresh News នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី ថ្លែងថា បើស្ត្រីរូបនោះកើតមហារីកត្រូវបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញ។

ស្ត្រីមេម៉ាយកូន៣នាក់មានជីវភាពក្រីក្រ ដែលស្រ្តីជាម្ដាយមានជំងឺរ៉ាំរ៉ៃប្រចាំកាយហើយមិនមានប្រាក់ព្យាបាល ម្យ៉ាងកូនស្រី៣នាក់របស់គាត់បានឈប់រៀន ដើម្បីនៅមើលថែម្ដាយ ហើយពួកគេ ក៏មិនទាន់គ្រប់អាយុ ក្នុងការចូលបម្រើការងារ ម្យ៉ាងទៀតនោះ មិនមានផ្ទះសម្បែង ឬដីធ្លីសម្រាប់ធ្វើស្រែចំការទៀតផង បច្ចុប្បន្នពួកគេ បានសុំផ្ទះរបស់គេស្នាក់នៅជាបណ្ដោះអាសន្ន ដែលស្ថិតនៅក្នុងភូមិអូរកណ្ដាល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ កូនស្រី៣នាក់ និងម្ដាយបានលើកដៃសំពះគោរពស្នើសុំដល់សប្បុរសជននានា និងថ្នាក់ដឹកនាំជួយផ្ដល់លទ្ធភាព ក្នុងការព្យាបាលជំងឺម្ដាយរបស់ពួកគេ ដែលត្រូវវះកាត់ជាចាំបាច់ ដើម្បីសង្គ្រោះជីវិត ក្រែងបានរស់នៅមើលថែរក្សាកូនស្រីទាំង៣នាក់បន្តទៅមុខទៀត។

ក្មួយស្រីឈ្មោះ រស់ សួរស្ដី អាយុជាង១៥ឆ្នាំ ជាកូនស្រីច្បង បានលើកដៃសំពះ និងបាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថា ម្ដាយរបស់នាងឈ្មោះ ម៉ោល ម៉ៅ អាយុ៤៥ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនស្រី៣នាក់ រស់នៅក្នុងភូមិឃុំខាងលើ ស ព្វថ្ងៃពួកគេមានជីវភាពក្រីក្រគ្មានផ្ទះសម្បែងខ្លួនឯងស ម្រាប់ស្នាក់នៅនោះទេ និងបានសុំផ្ទះគេស្នាក់នៅជាបណ្ដោះអាសន្ន កន្លងមកម្ដាយរបស់គេ ធ្លាប់បាននាំពួកគេជាកូនៗទាំង៣នាក់ទៅធ្វើការជាកម្មករស៊ីឈ្នួលដកដំឡូងឲ្យគេនៅខេត្តមណ្ឌលគិរី បានមួយរយៈនិងបានប្រាក់បន្តិចបន្តួចគ្រាន់បានដោះស្រាយជីវភាពប្រចាំថ្ងៃតែប៉ុ ណ្ណោះ។

តែដោយសារតែម្ដាយរបស់ពួកគេមានជំងឺមួយដ៏កាចសា ហាវតាមរយៈការពិនិត្យរបស់គ្រូពេទ្យដែលបានលួចប្រាប់ពួកគេ ហើយជំងឺរបស់ម្តាយពួកគេមានការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនមានប្រាក់ព្យាបាលក៏សម្រេចចិត្តនាំក្រុមគ្រួសារត្រឡប់មកកាន់ស្រុកកំណើតវិញ តែពេលនេះគ្រួសាររបស់នាងកំពុងជួបការលំបាកខ្លាំងទ្វេរឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ ដោយពួកគេមិនមានមុខរបរសម្រាប់ធ្វើការរកស៊ីយកប្រាក់មកមើលម្ដាយ ពួកគេក៏សម្រេចពឹងពាក់អ្នកសារព័ត៌មាន ដើម្បីជួយផ្សាព្វផ្សាយព័ត៌មាន តាមរយៈការលើកម្រាមដៃប្រណម្យសំពះសុំក្តីសន្តោសប្រណី ពីអស់លោកសប្បុរសជននានា និងថ្នាក់ដឹកនាំក្រែងលោកអាចជួយសម្រាលនូវក្តីទុក្ខលំបាករបស់គ្រួសារនាងបានខ្លះ ព្រោះពួកនាងជាកូនៗមិនមានលទ្ធភាពក្នុងការជួយ សង្គ្រោះជីវិតម្ដាយរបស់ពួកនាងបាននោះឡើយ។ ចំណែកក្រុមគ្រូពេទ្យខេត្ត ក៏បានណែនាំឲ្យម្តាយរបស់ពួកនាងត្រូវ តែទៅមន្ទីរពេទ្យក្រុងភ្នំពេញដើម្បីធ្វើការពិនិត្យព្យាបាលជាបន្ទាន់ទើបអាចសង្គ្រោះជីវិតបាន។

ទាក់ទងនឹងគ្រួសារស្ត្រីខាងលើនេះ លោក ស្រង់ ហ៊ឺន មេភូ មិអូរកណ្ដោល បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ស្ត្រីមេ ម៉ាយឈ្មោះ ម៉ោល ម៉ៅខាងលើនេះ ពិតជាគ្រួសារក្រីក្រលំ បាកពិតប្រាកដមែន សព្វថ្ងៃគាត់គ្មានផ្ទះសំបែងស្រែចម្ការនិងគេទេ គឺសុំផ្ទះគេស្នាក់នៅក្នុងភូមិជាបណ្ដោះ អាសន្នតែប៉ុណ្ណោះ។ កន្លងមកអាជ្ញាធរភូមិបម្រុងធ្វើប័ណ្ណសមធម៌ជូនគាត់ដែរ ប៉ុន្តែគាត់បានចំណាកស្រុក ទៅធ្វើជាកម្មករនៅខេត្តឆ្ងាយ ដែលអាជ្ញាធរមិនអាចកោះ ហៅគាត់មកធ្វើប័ណ្ណសមធម៌ជូនបាន។

តែពេលនេះគាត់មានជំងឺធ្ងន់ធ្ងរ និងបានត្រឡប់មកស្នាក់ នៅក្នុងភូមិឃុំវិញ ដូច្នេះក្នុងពេលខាងមុខនេះអាជ្ញាធរភូមិឃុំនិងជួយធ្វើប័ណ្ណសមធម៌ជូនគាត់ហើយ ដើម្បីឲ្យគាត់យកទៅប្រើប្រាស់សម្រាប់ព្យាបាលជំងឺ។ ជាមួយគ្នានេះដែរលោកមេភូមិអូរកណ្ដោល សុំសំណូមពរដល់លោកលោក ស្រីជាសប្បុរសជនមេត្តាជួយឧបត្ថម្ភគ្រួសារខាងលើនេះ ទៅតាមសទ្ធាដោយក្តីអនុគ្រោះផង៕