(ឥណ្ឌូណេស៊ី)៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបន្តចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៣ ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡាប៊ួន បាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។

នៅក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាធិការអាស៊ាន បានធ្វើបច្ចុប្បន្នភាពជូនអង្គប្រជុំអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ចាប់តាំងពីកិច្ចប្រជុំពីលើកមុន រួមមាន៖ ការអនុវត្តឯកសារទាំងឡាយ ដែលកំណត់ដោយប្រមុខរដ្ឋ/រដ្ឋាភិបាល អាស៊ាន ក៏ដូចជា ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នាពេលខាងមុខ៕