(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Smart RSN (ភ្នំពេញក្រោន) កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអគ្គស្នងការនគរបាលជាតិ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេវិទ្យា និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង និងកម្លាំងសហការផ្សេងៗទៀត ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាចេញល្បាតជុំវិញកីឡដ្ឋានSmart RSN (ភ្នំពេញក្រោន) សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២។

នៅថ្ងៃទី០៩​ ខែឧសភា ឆ្នាំ២០២៣នេះ វេលាម៉ោង១៦៖០០នាទី ក្រុមកីឡាការិនីបាល់ទាត់សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកួតជាមួយ ប្រទេសហ្វីលីពីន និងក្រុមកីឡាការិនីបាល់ទាត់ នៃព្រះរាជាណាចក្រកម្ពុជា ប្រកួតជាមួយ កីឡាការិនីព្រះរាជាណាចក្រថៃឡង់ដ៏កីឡដ្ឋានSmart RSN (ភ្នំពេញក្រោន) ចាប់ពីវេលាម៉ោង២០៖០០នាទី៕