(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ទៅគណបក្សភ្លើងទៀនថា មិនទាន់បំពេញលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីសុំចុះឈ្មោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នោះឡើយ។ នេះបើតាមលិខិត ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

ជាមួយគ្នានេះ គ.ជ.ប ក៏បានអះអាងថា បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈឹម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ៕

ខាងក្រោមនេះជាលិខិតរបស់ គ.ជ.ប ប្រាប់គណបក្សភ្លើងទៀន៖