(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង និងផ្ដល់ឋានៈជាអគ្គលេខាធិការ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន២រូប។

ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា មន្ដ្រី២រូបដែលត្រូវបានតែងតាំង និងផ្ដល់ឋានៈនោះរួមមាន៖

*ទី១៖ លោក ឡោ ឆវណ្ណា ជាអគ្គលេខាធិការ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
*ទី២៖ លោក ឈួន ប៊ុនឈឿន ជាអគ្គលេខាធិការរង មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន៕

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖