(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែង និងផ្តល់ឋានៈមន្ត្រីការទូតជាន់ខ្ពស់ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន៦រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣៕

យោងតាមមាត្រា១ តែងតាំងមុខតំណែងមន្ត្រីការទូតជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៤ រូបគឺ៖

*ទី១៖ លោក កាន់ ផារិទ្ធ ជារដ្ឋលេខាធិការ
*ទី២៖ លោក មាស គឹមហេង ជារដ្ឋលេខាធិការ
*ទី៣៖ លោកស្រី ផែន សាវនី ជាអនុរដ្ឋលេខាធិការ
*ទី៤៖ លោក សោម វិសាល ជាអនុរដ្ឋលេខាធិការ។

បើតាមមាត្រា២ តែងតាំង និងផ្ដល់ឋានៈមន្ត្រីការទូតជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ២រូបគឺ៖

*ទី១៖ លោក តាន់ វុដ្ឋ ជា ទីប្រឹក្សាក្រសួង មានឋានៈស្មើ រដ្ឋលេខាធិការ
*ទី២៖ លោកស្រី ថោង សុគន្ធារី ជា ទីប្រឹក្សាក្រសួង មានឋានៈស្មើ អនុរដ្ឋលេខាធិការ៕