(ឧត្តរមានជ័យ)៖ លោក គីម​ វីរៈ អនុប្រធានក្រុមការងារយុ​វជនបក្សខេត្តឧត្តរមានជ័យ​ បានដឹកនាំក្រុមយុវជន​របស់​ គ.ជ.គ.ម​. នៅថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០២៣​នេះ បន្តចូលរួមក្នុងជួបពិធីសំណេះសំណាល​ជាមួយយុវជនបក្ស​នៅឃុំបន្ទាយអំពិល និងឃុំបេង ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ​ ចំនួន​១៥៧រូប។

ឆ្លៀតក្នុងឱកាសនេះដែរ លោក គីម​ វីរៈ បានអរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ជាយុវជន ទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការងារគណបក្ស និងការងារក្នុងមូលដ្ឋាន ជាពិសេសការអូសទាញសមាជិកគណបក្សផ្សេងឱ្យមកចូលរួមជីវភាពជាមួយ គណបក្សប្រជាជនកម្ពុជា ហើយទាំងនេះស្តែងឱ្យឃើញពីការបំពេញតួនាទីភារកិច្ចដ៏សំខាន់ក្នុងនាមជាមន្រ្តីគណបក្ស ដើម្បីធ្វើឱ្យគណបក្សទទួលបានជោគជ័យគ្រប់ទិសទី។

លោក គីម វីរៈ បានលើកទឹកចិត្តដល់បងប្អូនជាសមាជិក សមាជិកាទាំងអស់សូមបន្តស្មារតី និងគោលជំហរដល់គណបក្សប្រជាជនកម្ពុជាជារៀងរហូត ពីព្រោះបុព្វហេតុនៃគណបក្សគឺធ្វើអ្វីៗ ដើម្បីជាតិ និងប្រជាជន មានសន្តិភាព ឯករាជ្យ សិទ្ធិសេរីភាពពេញលេញ និងការអភិវឌ្ឍ ដូចបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ក្នុងឱកាសចុះជួបសំណេះសំណាលនេះផងដែរ លោកក៏បាននាំយកនូវថវិកា​របស់​កិត្តិសង្គហបណ្ឌិត​ គន់​ គីម​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ឧត្ដរមានជ័យ ប្រគល់ជូនដល់យុវជន​ ដែលចូលរួមពិធីសំណេះសំណាលនេះ​ ក្នុងម្នាក់ចំនួន​៥០,០០០រៀល៕