(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ថ្មីៗនេះមានតេឡេក្រាម (Telegram) មួយប្រើលេខ +855 97 629 3838 បានដាក់ឈ្មោះខ្លួនឯងថា (PM ក្រុង) បង្កឲ្យមានការយល់ច្រឡំថាជាគណនីរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវគណនីខាងលើនេះ ពុំមានពាក់ព័ន្ធជាមួយ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញនោះទេ និងសូមសាធារណជនទាំងអស់ កុំមានការភ័ន្តច្រលំ ឬចាញ់កលល្បិចរបស់ជនខិលខូចទាំងនោះដោយប្រកាណាមួយឲ្យសោះ។

បើសិនជាបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ 1291 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie៕